វចនានុក្រមពោះនាម·[ពោះ](វេជ្ជ.) ផ្នែកនៃដងខ្លួនស្ថិតនៅចន្លោះទ្រូងនិងឆ្អឹងត្រគាកដែលក្នុងនោះមានប្រព័ន្ធរំលាយអាហារ ប្រព័ន្ធទឹកមូត្រ និងសរីរាង្គដទៃទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោះបាក់គុណនាម·[ពោះ-បាក់]ដែលមានពោះផតស្វិតព្រោះស្គមឬព្រោះអត់អាហាររយៈពេលយូរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោះភ្លាញនាម·[ពោះ-ភ្លាញ]ឈ្មោះរោគពិសមួយប្រភេទ កើតនៅចុងម្រាមដៃ ពង់ដោរហើមទ្រមីង, បើធ្លាយខ្ទុះហើយ បែករីកស្ទាញ ធ្វើទុក្ខឈឺចាប់ពើតខ្លាំង; រោគនេះ កាលបើទើបកើតភ្លាមៗ គេច្រើនយកល័ខស្រម៉ដុសឱ្យខាប់ហើយជ្រលក់សំឡីរុំ ដើម្បីឱ្យត្រជាក់ ស្វិតសះជា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោះម៉ាយគុណនាម, នាម·[ពោះ-ម៉ាយ]បុរសដែលប្រពន្ធបាត់បង់ចោល (ស្លាប់ប្រពន្ធ) ឬលែងគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោះវៀននាម·[ពោះ-វៀន]អាការៈក្នុងពោះមនុស្សឬសត្វចំពួកខ្លះ, មានសណ្ឋានជាឡត ជាប់តពីក្រពះនៅទ្វារឧច្ចារៈ; មានពីរប្រភេទគឺ ពោះវៀនតូច នៅត្រង់ប៉ែកខាងលើ, ពោះវៀនធំ នៅត្រង់ប៉ែកខាងក្រោម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោះអំបែងនាម·[ពោះ-អំ-បែង]ឈ្មោះវល្លិមួយប្រភេទ ស្លឹកឆែកៗក្លិនហាងក្រពុល ផ្លែមានសំបកស្ដើងប៉ោងស្ដុល, កាលបើចាប់ច្របាច់ឬជាន់ បែកឮសូរផស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពៅដែកនាម·[ពៅ-ដែក]ចម្រឹងដែកខ្លីៗ បីឬបួនកំណាត់ ទោះរាយក្ដី ភ្ជាប់គល់នឹងកងដែករង្វង់មូលក្ដី ដែលសម្រាប់បោះប្រើការដាំស្ល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក