វចនានុក្រមភ្លឹះៗគុណកិរិយា·[ភ្លឹះ-ភ្លឹះ]ដែលប៉ប្រិចភ្នែកម៉ក់ៗតិចៗរឿយៗ, មឹះៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លឺស្វាងគុណនាម·[ភ្លឺ-ស្វាង]ដែលនៅចាំស្មារតី, ភ្លឺស្រឡះ; ត្រចះត្រចង់, រុងរឿង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លុកនាម·[ភ្លុក]អវយវៈជាឆ្អឹងដុះចេញពីក្នុងមាត់ដំរីឈ្មោល មានសណ្ឋានមូលធំចុងស្រួច កាលណាលូតវែងមានទ្រង់ទ្រាយងទន្ទាំ, តាមធម្មតា តែងតែដុះចេញមកមួយគូ, ប៉ុន្តែចួនណាដុះទោលតែមួយក៏មានខ្លះ ហៅថា ភ្លុកទក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លុងឧទានសព្ទ·[ភ្លុង]សូរឮដោយធ្លាក់, ទម្លាក់, បោះ, ចោលអ្វីៗដែលតាន់ ដែលធ្ងន់ ទៅក្នុងទឹក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លូនាម·[ភ្លូ]រុក្ខជាតិព្រៃមួយប្រភេទ ស្លឹកមានមមីសគ្រើមៗផ្លៃមានសណ្ឋានមូល មានត្របកជាស្រទាប់ៗ រុំជុំវិញបណ្ដូល មានរសជាតិជូរបរិភោគបាន; ភ្លូមានពីរប្រភេទគឺ ភ្លូធំ, ភ្លូបាត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លូចគុណកិរិយា·[ភ្លូច]ដែល អិល ឬរបូតចេញដោយរអិល ហាក់ដូចគេចាប់លូច, ដែលរអិល ចាប់មិនជាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើគុណនាម, គុណកិរិយា·[ភ្លើ]ដែលមានស្មារតីភ្លេចៗ, ដែលល្ងេល្ងើ, មមីងមមាំង, ផ្ដាសៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើកៗគុណកិរិយា, គុណនាម·[ភ្លើក-ភ្លើក]ដែលមានដំណើររំងើកៗរង្វើលៗ យឺតៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើងនាម·[ភ្លើង]ធាតុមួយប្រភេទដែលបណ្ដាលឱ្យមានកម្ដៅនិងពន្លឺ; ធាតុក្ដៅ; អាការៈក្ដៅផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើងក្រហមនាម·[ភ្លើង-ក្រ-ហម]ភ្លើងចរាចណ៍ពណ៌ក្រហមដែលបង្គាប់ឱ្យអ្នកធ្វើដំណើរត្រូវឈប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើងខៀវ[ភ្លើង-ខៀវ](សំនួន.) ការបើកផ្លូវឬការផ្ដល់សិទ្ធិឱ្យធ្វើអ្វីមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើងចរាចរណ៍នាម·[ភ្លើង-ចៈ-រ៉ា-ច]ភ្លើងសញ្ញាដែលមានមុខងារសម្រាប់គ្រប់គ្រងសិទ្ធិអាទិភាពនិងសណ្ដាប់ធ្នាប់ដល់អ្នកធ្វើដំណើរ មានបីពណ៌គឺ ក្រហម លឿង និងបៃតង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើងសញ្ញាចរាចរណ៍នាម·[ភ្លើង-ស័ញ-ញ៉ា-ចៈ-រ៉ា-ច]ឧបករណ៍សម្រាប់បញ្ជាចរាចរណ៍របស់ផ្លូវដែកឬផ្លូវថ្នល់ ដើម្បីឱ្យរថភ្លើងឬយានជំនិះផ្សេងៗធ្វើចរាចរណ៍បានប្រកបដោយសុវត្ថិភាពនិងដោយរលូន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក