វចនានុក្រមមាសានុប្បវត្តិនាម·[មា-សា-នុប-ប៉ៈ-វ័ត]ដំណឹងដែលត្រូវប្រាប់រាល់ខែ, សំបុត្របកខែ (ហៅថា មាសានុប្រព្រឹត្តិ ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមាសានុប្រព្រឹត្តិនាម·[មា-សា-នុ-ប្រ-ព្រឹត]ដូចគ្នានឹង មាសានុប្បវត្តិ ដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមាសិកជននាម·[មា-សិ-កៈ-ជន់]មនុស្សអ្នកធ្វើការយកឈ្នួលខែ, អ្នកស៊ីឈ្នួលខែ; អ្នកស៊ីប្រាក់ខែ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមាស–[—មាស]ពាក្យប្រើជាបទសមាសភ្ជាប់ជាមួយនឹងឈ្មោះខែទាំង១២ឬជាមួយនឹងនាមសព្ទដទៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមាំគុណនាម, គុណកិរិយា·[មាំ]ដែលរឹងប៉ឹង, ខ្ជាប់, ជាប់, ស៊ប់, ស្និទ្ធជិត, ប្រាកដប្រជា, សម្បើម, មែន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមាំមួនគុណនាម·[មាំ-មួន]ដែលមាំណាស់, ដែលរឹងប៉ឹងណាស់, ដែលសំណំសំនួនណាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិគទាយពននាម·[មិ-គៈ-ទា-យៈ-ពន់]ព្រៃដែលឥស្សរជនមានក្សត្រិយ៍ជាដើមឱ្យអភ័យដល់ពួកម្រឹគ គឺព្រៃដែលព្រះរាជាជាដើមហាមផ្ដាច់មិនឱ្យឈ្មោះណាមួយបៀតបៀនពួកម្រឹគៗដែលនៅអាស្រ័យក្នុងព្រៃនោះ ក៏រមែងបានសេចក្ដីសុខទាំងអស់គ្នា (ហៅថា ម្រឹគទាយពន ឬ ម្រឹគទាយវ័ន ក៏បាន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិគព័ន្ធន៍នាម·[មិ-គៈ-ព័ន]គ្រឿងប្រដាប់ដាក់ឱ្យជាប់ម្រឹគឬឱ្យត្រូវម្រឹគស្លាប់ ដូចយ៉ាងអន្ទាក់, បង្កាត់, ខ្នារ, អង្គប់ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិគរាជនាម·[មិ-គៈ-រាច]ស្ដេចនៃម្រឹគ, ម្រឹគជាស្ដេច (ស្ដេចម្រឹគ) ; បើញីជា មិគរាជិនី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិងមាំងគុណកិរិយា, គុណនាម·[មិង-មាំង]ដែលងេងងោងស្រឡាំងកាំងស្ទាក់ស្ទើរអារម្មណ៍មិនជាក់លាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិចកិរិយាសព្ទ·[មិច]ប៉ប្រិចភ្នែកខ្លាំងសម្ដែងអាការៈជាសញ្ញាឱ្យអ្នកដទៃដឹងក្នុងដំណើរអ្វីមួយ, ប៉ប្រិចភ្នែកខ្លាំងឱ្យសញ្ញាគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក