វចនានុក្រមមិតភាណីគុណនាម, នាម·[មិត-តៈ-ភា-នី]ដែលចេះនិយាយស្ដីឬអ្នកចេះនិយាយស្ដីគួរដល់ប្រមាណ គឺចេះលៃលកពាក្យសម្ដីឱ្យគួរដល់ការ មិនឱ្យលើសមិនឱ្យខ្វះ មិនឱ្យហួសហេតុហួសដំណើរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិត្តនាម·[មិត]friendអ្នកដែលរាប់អានគ្នាជិតដិត, មនុស្សដែលស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធ, សំឡាញ់; មិត្តមានពីរយ៉ាងគឺ កល្យាណមិត្ត មិត្តដែលមានអធ្យាស្រ័យល្អ; បាបមិត្ត មិត្តដែលមានអធ្យាស្រ័យអាក្រក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិត្តទ្រុស្តគុណនាម, នាម·[មិត-ទ្រុស] (ជើង ត)ដែលទ្រុស្តមិត្ត; ដំណើរទ្រុស្តមិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិត្តភាពនាម·[មិត-តៈ-ភាប]friendshipភាពឬភាវៈនៃមិត្ត គឺបែបបទសណ្ដាប់ធ្នាប់របស់មិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិត្តភេទនាម·[មិត-តៈ-ភេត]ដំណើរផ្សេងឬការបែកចាកមិត្ត គឺដំណើរផ្សេងទីទៃឬការបែកឃ្លាតចាកមិត្តព្រោះព្រាត់ប្រាសនិរាសឬព្រោះឈ្លោះទាស់ទែងគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិត្តលាភនាម·[មិត-តៈ-លាប]ការបានមិត្ត គឺការបានគ្នាថ្មីមកជាមិត្ត ឬបានអ្នកដែលមិនធ្លាប់ជិតដិតស្និទ្ធស្នាលមកជាគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិត្តសន្ថវភាពនាម·[មិត-តៈ-សន់-ថៈ-វ៉ៈ-ភាប]ភាវៈឬភាពនៃការនៅរួបរួមជាមួយនឹងមិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិត្រភក្ដិនាម·[មិត-ភ័ក]សេចក្ដីស្មោះត្រង់ចំពោះមិត្រឬមិត្រដែលស្លូតត្រង់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិត្រាភិបាលនាម·[មិត-ត្រា-ភិ-បាល]ការរក្សាមិត្រ គឺការជួយគ្រប់គ្រងរក្សាមិត្រដោយពុំមើលបំណាំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក