វចនានុក្រមក្លិននាម·[ក្លិន]ចំហាយដែលផ្សាយចេញពីវត្ថុផ្សេងៗ ក្រអូប ឬស្អុយជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្លឹបនាម·[ក្លឹប]ក្រុមមនុស្សដែលរួមផ្ដុំគ្នាដើម្បីធ្វើកិច្ចការឬសកម្មភាពអ្វីមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្លឹបរាត្រីនាម·[ក្លឹប-រា-ត្រី]កន្លែងដែលបើកទទួលភ្ញៀវនៅពេលយប់ ដែលគេអាចរាំលេងកម្សាន្តឬផឹកស៊ីសប្បាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្លឹសនាម·[ក្លឹស]ឈ្មោះសត្វល្អិតមួយប្រភេទក្នុងពួកក្អែប, កាលណាពេលងងឹត វាមានពន្លឺភ្លឺ ដូចជាសត្វអំពិលអំពែក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្លុកនាម·[ក្លុក]អំបោះមង្គល; មានពីរយ៉ាងគឺ ម្យ៉ាងសម្រាប់សៀតត្រចៀក, ម្យ៉ាងទៀតសម្រាប់ប្រហកក្បាល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្លូន[ក្លូន](វេជ្ជ.) ក្រុមកោសិកាដែលកើតចេញពីការបំបែកជាបន្តបន្ទាប់នៃកោសិកាមួយបានជាឯកត្តៈដូចបេះបិទនឹងឯកត្តៈដើមតាមរយៈការបន្តពូជអភេទ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្លើនាម·[ក្លើ]មិត្រស្និទ្ធទុកចិត្តគ្នាដល់ទីរួមក្ដីសុខទុក្ខជាមួយគ្នា ឬរួមក្ដីមេត្រីដោយឱ្យរបស់អ្វីៗគ្នាបាន, ដល់ហៅគ្នាអាមឹង, ឯងអញទៅវិញទៅមក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្លៀកកិរិយាសព្ទ·[ក្លៀក]រង្កៀកខ្លួនរំហើយខ្នង (និយាយចំពោះតែដំរី) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្លៀវក្លាគុណកិរិយា, គុណនាម·[ក្លៀវ-ក្លា]ដែលអង់អាច, ក្លាហាន, មោះមុត, មិនរួញរា ដែលសម្ដែងកិរិយាដាច់ខាតពេញចិត្តជាមួយនឹងឧបសគ្គដោយឥតខ្លាចរអា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្លេរ៉ូទិកនាម·[ក្លេ-រ៉ូ-ទិច]ស្រទាប់ក្រៅនៃភ្នែកមានពណ៌ស រឹង ក្រាស់ ស្វិត ដែលមានតួនាទីផ្ដល់រូបរាងឱ្យគ្រាប់ភ្នែក និងការពារផ្នែកខាងក្នុងរបស់គ្រាប់ភ្នែក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្លែងកិរិយាសព្ទ·[ក្លែង]ធ្វើឱ្យប្លែកចាករូបរាងដើម ទៅយករូបរាងថ្មី ដើម្បីកុំឱ្យគេស្គាល់ឬពោលឱ្យខុសចាកសម្ដីដើមទៅពោលសម្ដីថ្មីដើម្បីកុំឱ្យគេដឹង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក