វចនានុក្រមជេដ្ឋាគុណនាម, នាម·[ជេត-ឋា]ដែលជាធំបំផុត, ចម្រើនបំផុត, ជាចម្បង, ជាច្បង; ច្រើនប្រើជា (រ.ស.) ថា "បង" :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជេដ្ឋាធិរាជនាម·[ជេត-ឋា-ធិ-រាច]ស្ដេចចម្បងក្រៃលែង, ស្ដេចចម្បងបំផុត, ស្ដេចធំបំផុត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជេដ្ឋាមន្ត្រីនាម·[ជេត-ឋា-មន់-ត្រី]មន្ត្រីចម្បងបំផុត, មន្ត្រីធំ, មន្ត្រីថ្នាក់ខ្ពស់។ ឋានៈរបស់មន្ត្រីរាជការ ស្មើនឹងឋានៈញាណរង្សីជាសមណសក្ដិរបស់បព្វជិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជេតវននាម·[ជេ-តៈ-វ័ន]ឈ្មោះអារាមមួយធំ (ក្នុងពុទ្ធសម័យ) នៅជិតក្រុងសាវត្ថីក្នុងដែនកោសល, ដែលអនាថបិណ្ឌិកមហាសេដ្ឋី (សុទត្ត) ជាវដីជាឧទ្យានរបស់ព្រះអង្គម្ចាស់ជេតកសាងជាវត្ត ហើយវេរចំពោះព្រះភិក្ខុសង្ឃ មានព្រះសម្មាសម្ពុទ្ធជាប្រធាន; ហៅក្លាយជា ជេតពន ឬជេតុពន (ពន់) ក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជេតុត្តរនាម·[ជេ-តុត-ដ]ឈ្មោះក្រុងមួយមាននិយាយក្នុងរឿងវេស្សន្តរជាតក ជានគរដែលព្រះបាទវេស្សន្តរទ្រង់គង់។ ក្រុងកបិលវត្ថុ ឬ កបិលពស្ដុ ក៏គឺក្រុង ជេតុត្តរ ពីដើមនុ៎ះឯង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជេននាម·[ជេន]ឈ្មោះសាសនាឬអ្នកកាន់សាសនារបស់គ្រូជាមេលទ្ធិម្នាក់ឈ្មោះ ជិន ឬ មហាវីរៈ ក្នុងប្រទេសឥណ្ឌា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជេរកិរិយាសព្ទ·[ជេ]ពោលពាក្យអសប្បុរស ដោយកំហឹង ឬដោយអាការៈឡេះឡោះផងក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជេស្ឋនាម·[ជេស]ឈ្មោះផ្កាយ ៣ដួង, មួយដួងមានរូបដូចជាខ្ទួយ ហៅរួមទាំង ៣ដួងថា ជេស្ឋនក្សត្រ ឬ ជ្យេស្ឋនក្សត្រ, រាប់បញ្ចូលក្នុងពួកផ្កាយ ទុកជានក្សត្រទី ១៨។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជេះកិរិយាសព្ទ·[ជេះ]វាយបេះវត្ថុរឹងមានក្រមរឈើនិងថ្មជាដើម ឱ្យរបេះ ឬឱ្យរបើកបន្តិចៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជែនសិននិយមនាម·[ជែន-សិន-និ-យំ]ចលនាទស្សនវិជ្ជានិងសាសនា ដែលគេបានដាក់ឈ្មោះដូច្នេះបន្ទាប់ពីសាសនវិទូហូឡង់ ឈ្មោះជែនសិន បានស្លាប់ទៅ។ លក្ខណៈពិសេសរបស់ចលនានេះ រួមមានបុព្វវាសនានិយមដាច់ខាតនិងការប្រតិបត្តិតឹងរ៉ឹងខាងសីលធម៌ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក