វចនានុក្រមជោតកនាម·[ជោ-តៈ-កៈ] ឬ [ជោ-ដក់]អ្នករុងរឿង, អ្នកបំភ្លឺ; អ្នកទាយហេតុអាក្រក់ល្អតាមដំណើរផ្កាយ, តាមដំណើរពន្លឺផ្សេងៗឯអាកាសមានជើងព្នាយ, កេតុធ្លាក់, ជាដើម (ហោរ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជោតញ្ញាណោនាម·[ជោ-ត័ញ-ញា-ណោ]ប្រាជ្ញាភ្លឺច្បាស់, ប្រាជ្ញាដ៏រុងរឿង។ ពាក្យនេះជាបព្វជិតនាមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជោតនាការនាម·[ជោ-តៈ-ណា-កា]អាការៈនៃសេចក្ដីរុងរឿង, អ្នកដែលមានអាការៈរុងរឿង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជោតិកនាម·[ជោ-តិ-កៈ] ឬ [ជោ-ដិក]អ្នកមានសេចក្ដីរុងរឿង; អ្នកមានពន្លឺ, មានរស្មី (មានព្រះអាទិត្យ, ព្រះចន្ទនិងពួកផ្កាយជាដើម)។ ឈ្មោះមហាសេដ្ឋីម្នាក់ ក្នុងពុទ្ធសម័យនៃព្រះសក្យមុនីសម្ពុទ្ធ។ បុរាណរាជ្យក្នុងកម្ពុជរដ្ឋ ច្រើនយកពាក្យនេះមកតាំងជាងារមន្ត្រីនាយឃ្លាំង ឬជាងារកិត្តិយសសម្រាប់មេជំនួញធំណាមួយក្នុងព្រះនគរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជោតិកាចារ្យនាម·[ជោ-តិ-កា-ចា]អាចារ្យ (ហោរ, រាជបុរោហិត) អ្នកទាយហេតុអាក្រក់ល្អតាមដំណើរពន្លឺឯអាកាសមានផ្កាយដុះកន្ទុយជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជោតិរសនាម·[ជោ-តិ-រស់]ឈ្មោះកែវវិសេសមួយប្រភេទ មានពន្លឺរុងរឿង អាចឱ្យសម្រេចសេចក្ដីប្រាថ្នាគ្រប់យ៉ាងបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជោតិសាស្ត្រនាម·[ជោ-តិ-សាស]ឈ្មោះគម្ពីរឬក្បួនមួយប្រភេទ និយាយអំពីទំនាយផ្កាយ និងដំណើរពន្លឺផ្សេងៗឯអាកាស (ក្នុងពួកវេទប៉ែកខាងហោរាសាស្ត្រ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជៅនាម·[ជៅ]ចំបើងដែលបែននៅជជុះយកគ្រាប់ស្រូវម្ដងទៀត ហើយទើបសម្រេចទៅជាចំបើងមែនទែន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជំកិរិយាសព្ទ·[ជំ](ព.បុ.) ពិគ្រោះ, ស្នើឱ្យដឹងការណ៍, ឱ្យដឹងផ្លូវច្បាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក