វចនានុក្រមរះមុខកិរិយាសព្ទ·[រះ-មុក]សរសេរវិសគ៌ៈ រៈពីមុខអក្សរ ខុស, ច្បាស់, ចាស់, ណាស់, ប្រើ "ស" ប្រកបយ៉ាងនេះត្រូវហើយ, សរសេររះមុខជា ខុះ, ច្បះ, ចះ, ណះ យ៉ាងនេះមិនត្រូវទេ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរះសំបែងបរិវារសព្ទ·[រះ-សំ-បែង]ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យ សង់ផ្ទះ ឬ ធ្វើផ្ទះ ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉កនាម·[រ៉ក]ប្រដាប់មានភ្លៅសណ្ឋានខូងជុំវិញ វិលបានធូរស្រួល សម្រាប់ស៊កខ្សែឬពួរទាញអ្វីៗយោងឡើងឬសម្រូតចុះដោយងាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉ង[រ៉ង]កងទ្រនាប់, កងទ្រនាប់ដាក់ចន្លោះក្បាលខ្ចៅសម្រាប់រឹតបន្តឹងខ្ចៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉ង់នាម·[រ៉ង់](ស្ថិតិ.) ផលសងរវាងតម្លៃខ្ពស់បំផុតនិងតម្លៃទាបបំផុតនៃទិន្នន័យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉យកែវនាម·[រ៉យ-កែវ]ឈ្មោះដំណើរពាក្យរាយដែលមានចាប់ចួនគ្នាម្ដងៗទីទៃពីដំណើរចួនរបស់ពាក្យកាព្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉ស់នាម·[រ៉ស់]ត្រីស្រកាមួយប្រភេទ ខ្លួនមូលវែង សម្បុរក្រមៅ, ជាពួកត្រីឆ្ដោ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉ាកិរិយាសព្ទ·[រ៉ា]អេះ; ហ្ន៎ះ! ឬណា៎!; ចុះ; ភ្លាម; ...។ ពាក្យនេះច្រើនប្រើក្នុងកាព្យឬទំនុកច្រៀង, ដូចជា : ឆាប់រ៉ា ឆាប់ភ្លាម ឬឆាប់ហ្ន៎ះ! :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉ាកែតនាម·[រ៉ា-កែត]ឧបករណ៍មួយប្រភេទសម្រាប់វាយកូនបាល់ សី ឬប៉េងប៉ុង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉ាងឧទានសព្ទ·[រ៉ាង]សូរឮដោយគោះថាសស្ពាន់ស្ដើងឬដោយខ្យល់បក់ប៉ះត្រូវស្លឹកត្នោតស្ងួតក្រៀមជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉ាដានាម·[រ៉ា-ដា]ប្រព័ន្ធដែលប្រើរលកសំឡេងដើម្បីស្វែងរកទីតាំងនៃវត្ថុដែលគេមើលមិនឃើញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉ាដ្យង់នាម·[រ៉ា-ដ្យង់](គណិត.) ខ្នាតនៃរង្វាស់មុំមាននិមិត្តសញ្ញា«rad »។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉ាឌីកាល់នាម·[រ៉ា-ឌី-កាល់](គីមី.) អាតូមឬក្រុមអាតូមដែលគ្មានទ្វេតាអេឡិចត្រុងសេរី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉ាឌីសនាម·[រ៉ា-ឌីស]ឈ្មោះបន្លែប្រភេទមើម មានពណ៌ក្រហម សាច់ក្នុងពណ៌ស អាចប្រើជាបន្លែស្រស់។ ជួនគេហៅថា រ៉ាឌី តាមភាសាបារាំងក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉ាត់នាម·[រ៉ាត់]ឈ្មោះវណ្ណយុត្តមួយប្រភេទសម្រាប់សរសេរគាបពាក្យទន្ទឹមគ្នា, ដូចជា : ថ្ងៃ ៨កើត រាច និង ១៥ឬ ១៤រោច តែសម័យឥឡូវមិនសូវប្រើ ច្រើនសរសេររាយគ្នា ជាវណ្ណយុត្តបារាំង (,;) នេះជា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរ៉ាត់ប្រខុតនាម·[រ៉ាត់-ប្រ-ខុត]ខ្សែក្រវាត់ចង្កេះឬក្រវាត់ទ្រូង; ខ្មែរហៅចំពោះតែវត្ថពន្ធចង្កេះសូត្រឬអម្បោះដែលត្បាញជាបន្ទះ សម្រាប់បព្វជិតក្រវាត់ (បា. ហៅ បដិក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក