វចនានុក្រមលែងបង់កិរិយាសព្ទ·[លែង-បង់]បោះបង់, លះបង់, រត់ចោល, លែងនឹកអាឡោះអាល័យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលែងលះកិរិយាសព្ទ·[លែង-លះ]លែងគ្នាស្រឡះ ឬលែងដាច់ស្រឡះមិនត្រូវការតទៅទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលែននាម·[លែន](ប.ព.) បណ្ដាញកុំព្យូទ័រក្នុងតំបន់ភូមិសាស្ត្រជិតៗដូចជា ក្នុងបន្ទប់តែមួយ ការិយាល័យតែមួយ អគារតែមួយ ជាដើម ដែលអនុញ្ញាតឱ្យកុំព្យូទ័រអាចចែករំលែកគ្នាប្រើនូវឯកសារ កម្មវិធី និងឧបករណ៍ផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលែនពែននាម·[លែន-ពែន]ឈ្មោះវល្លិមួយប្រភេទ ដើមសំប៉ែតដំបារសាច់ទន់ជ្រាក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលែនលនគុណកិរិយា, គុណនាម·[លែន-លន]ភែសភល, យឺតៗ ស្ទើរៗ, ដែលចាប់មិនពេញដៃមិនពេញកម្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលែះនាម·[លែះ]វត្ថុដែលត្រូវលិទ្ធភ្លក្ស, ដែលត្រូវជញ្ជក់ជញ្ជាប; របស់តិចតួចស្តួចស្តើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលៃលកកិរិយាសព្ទ·[លៃ-លក]គ្នេរគ្នាន់ឱ្យល្មមដល់ការ, ស្ទង់មើលតាមប្រមាណ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលោកនាម·[លោក]សភាវធម៌ដែលតែងកើតតែងវិនាសរឿយៗ ឬដែលបាត់ៗឃើញៗ គឺដែលកើតមានហើយបាត់ៗ ហើយមានឡើងវិញតាមកាលសម័យ; បើនិយាយដោយការរៀបរាប់ គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្សសត្វទូទៅទាំងអស់; ឋានមនុស្ស; ឋានសួគ៌; ឋានព្រហ្ម; ឋាននរក, ប្រេត។ល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលោកខាងកើតនាម·[លោក-ខាង-កើត]ប្រទេសនៅភាគខាងកើតទ្វីបអឺរ៉ុប ដែលប្រកាន់យកលទ្ធិកុម្មុយនិស្ត ដូចជា អតីតសហភាពសូវៀត ប៉ូឡូញ ហុងគ្រី ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលោកខាងលិចនាម·[លោក-ខាង-លិច]ប្រទេសនៅភាគខាងលិចទ្វីបអឺរ៉ុបនិងអាម៉េរិកខាងជើង ដែលប្រកាន់យករបបសេរី ដូចជា សហរដ្ឋអាម៉េរិក បារាំង អង់គ្លេស ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលោកន្តរនរកនាម·[លោ-កន់-ដ-ន-រក់] ឬ [លោ-ក័ន-តៈ-រ៉ៈ-ន-រក់]រណ្ដៅនៅក្នុងចន្លោះនៃលោក ជាឈ្មោះរណ្ដៅនរក ដែលសត្វជាបុថុជ្ជនប្រភេទខ្លះប្រកាន់ឧច្ឆេទទិដ្ឋិ ជឿស៊ប់ថាគ្មានបុណ្យគ្មានបាបសួគ៌នរកអ្វីទេ សត្វស្លាប់ទៅក៏សូន្យឈឹងឥតមានជាតិកំណើតតទៅទៀតឡើយ, នរកនេះកើតមានព្រោះលទ្ធិនោះឯង។ល។ (ព.ពុ.) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក